Menu

    ទំព័រ​ដើម កំណត់​ហេតុ រូប​ថត ចំរៀង រឿង​ភាគ ចុះ​ផ្សាយ​វីដេអូ អំពីខ្ញុំ ទំនាក់ទំនង

រដ្ឋបាល​រាជធានី ​ចាប់ផ្ដើម​អ៊ុត​កៅស៊ូ​ការដ្ឋាន​ទី២៣​លើ​ផ្លូវ​លេខ​២៨៥ ចាប់ពី​ផ្លូវ​លេខ​៥២៨ ដល់​ផ្លូវ​លេខ​៥៦៦ ក្នុង​ខណ្ឌ​ទួលគោក



ភ្នំពេញ ​៖​ ដើម្បី​ជំរុញ​ការងារ​ជួសជុល​ និង​អ៊ុត​កៅស៊ូ​AC​ឲ្យ​បាន​ទាន់​ពេល​វេលា​ទៅ​តាម​គម្រោង​ ដែល​គ្រោងទុក​ក្នុង​រយៈពេល​៣​ខែ​​ឲ្យ​បាន​រួចរាល់​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​មមាញឹក ​ក្នុង​ការ​បើក​ការដ្ឋាន​ជួសជុល និង​អ៊ុត​កៅស៊ូ​AC លើ​បណ្ដោយ​ផ្លូវ​នានា​ ដែល​កំពុង​ទទួល​រង​ការ​ខូចខាត ​ក្នុង​រដូវវស្សា​កន្លងមក​នេះ។

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៧​​ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ដំណើរការ​​អ៊ុត​កៅស៊ូ​ការដ្ឋាន​ថ្មី គឺ ផ្លូវ​លេខ ២៨៥ ចាប់ពី​ផ្លូវ​លេខ ៥២៨ ដល់​ផ្លូវ​លេខ ៥៦៦ ក្នុង​ខណ្ឌ​ទួលគោក។

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា នេះ​ជា​គម្រោង​យុទ្ធនា​ការ​ជួសជុល​កែ​លម្អ​ផ្លូវ​ឡើងវិញ សរុប​ចំនួន​៥៧​ខ្សែ នៅ​ក្នុង​ខណ្ឌ​ចំនួន​៩ ក្នុង​រាជធានី​ភ្នំពេញ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្រោម​ការដឹកនាំ​របស់​លោក​ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​ដាក់​ចេញ​ជា​គម្រោង​ក្រោយពី ទទួល​ការខូចខាត​ដោយសារ​ទឹកភ្លៀង និង​ដោយសារ​រថយន្ត​ដឹក​ធ្ងន់​លួច​ចូល​ក្រុង​ក្នុង​រដូវវស្សា​កន្លងមក។

ក្រៅពី​ផ្លូវ​៥៧​ខ្សែ ក្នុង​គម្រោង​ ដែល​បាន​បើក​ការដ្ឋាន​ជួសជុល ក្នុង​យុទ្ធនាការ​៣​ខែ​នេះ ក៏​នៅ​មាន​ផ្លូវ​ប្រភេទ​កៅស៊ូ​ប្រភេទ​បេតុង សរុប​ចំនួន​១៨០​គីឡូម៉ែត្រ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ស្ថាបនា​នៅ​ក្នុង​ផែនការ​ឆ្នាំ​២០១៧​ផង​ដែរ៕

កម្ពុជា​ថ្មី
ស្រីរ័ត្ន

No comments: