
ភ្នំពេញ ៖ បន្ទាប់ពីបាត់ខ្លួនអស់រយៈពេលមួយសន្ទុះពីពិភពសិល្បៈ និងក្រោយពេលបរាជ័យស្នេហាជាច្រើនលើកច្រើនសានោះ ស្រាប់តែថ្មីៗនេះ តារាសម្តែងនាង ម៉ាក់ សែនសូនីតា ហៅ តូតា បានលេចមុខជាថ្មីជាមួយនឹងភាពសិចស៊ីកាន់តែខ្លាំងឡើងៗ ធ្វើឲ្យទស្សនិកជនម្នាក់ៗស្ទើរឈាមច្រមុះនឹងសម្រស់ដើមទ្រូងមូលក្បំរបស់នាង។
ដោយសាររូបសម្រស់ស្រស់ក្មេងសាច់ឡើងសខ្ចីនេះ បានធ្វើឲ្យតារាសម្ដែងនាង តូតា ហាក់មានមន្តស្នេហ៍ខ្ពស់ តែគេបានដឹងថា ស្រីស្អាតរូបនេះក៏អភ័ព្វស្នេហ៍មិនធម្មតាដែរ។ ខណៈពេលកន្លងមកនេះនាងតែងបរាជ័យបែកបាក់ស្នេហាជាបន្តបន្ទាប់រហូតដល់ថ្នាក់ធ្វើឲ្យនាងឆ្អែតចិត្ត និង ឈឺចាប់ស្ទើរធ្លុះធ្លាយបេះដូងផ្ទុះចេញមកខាងក្រៅព្រោះតែរឿងមួយនេះ។
ប៉ុន្តែបើទោះបីជាកញ្ញា តូតា ធ្លាប់បានឆ្លងកាត់ភាពជូរចត់នឹងស្នេហាជាច្រើនអន្លើៗក្តី ក៏ស្រីស្រស់រូបនេះមិនរាថយនឹងការប្រឡូករឿងសាងសម្ព័ន្ធភាពស្នេហានេះដែរ ហើយអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍គឺក្រោយពេលនាងបាត់មុខពីការសម្តែងមួយសន្ទុះមកនោះ គឺស្រាប់តែឥឡូវនេះលេចមុខ តូតា ជាថ្មី ហើយក៏កាន់តែសិចស៊ីជាងមុនខ្លាំងទៅទៀត។
ទន្ទឹមគ្នានេះដែរបើក្រឡេកទៅមើលនៅក្នុងបណ្តាញសង្គមទំនាក់ទំនងហ្វេសប៊ុករបស់កញ្ញា ម៉ាក់ សែនសូនីតា ហៅ តូតា ត្រូវបានគេសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះនាងហាក់ថតបញ្ចេញរូបជាហូរហែដោយក្នុងនោះភាគច្រើនគឺសុទ្ធសឹងជារូបមានលក្ខណៈសិចស៊ីបញ្ចេញគល់ភ្លៅ រន្ធផ្ចិត និង រង្វះចង្អូរដើមទ្រូងជាដើម។ មិនតែប៉ុណ្ណោះនាងក៏ធ្លាប់រងនូវការរិះគន់ខ្លះៗដែរពីសំណាក់មជ្ឈដ្ឋានអ្នកគាំទ្រខាងក្រៅសិល្បៈជុំវិញការស្លៀកពាក់សិចស៊ីនេះ។
យ៉ាងណាមិញថ្មីៗនេះគេទើបបានប្រទះឃើញតារាចសម្តែងនាង តូតា ផ្គើនមិនខ្លាចការរិះគន់ ដោយបានបញ្ចេញរូបថតស៊ិចស៊ីជាច្រើនសន្លឹក តាមរយៈរូបថតរបៀបនាងមច្ឆា បញ្ចេញដើមទ្រូងសខ្ចី។ ជុំវិញរូបថតស៊ិចស៊ីជាច្រើនសន្លឹករបស់កញ្ញា តូតា នាពេលនេះ ក៏មានការលើកឡើងថា តារារូបនេះកំពុងតែបង្ហាញពីមហិច្ឆតាយកសម្រស់ដើមទ្រូងទាក់ទាញប្រជាប្រិយភាពនិងការចាប់អារម្មណ៍ពីសំណាក់បុរសអ្នកសម្បូរទ្រព្យស្តុកផងដែ។
ចំពោះការបញ្ចេញដើមទ្រូងបង្ហាញភាពសិចស៊ីដើម្បីស្វែងរកភាពទាក់ទាញដោយមិនខ្លាច ការរិះគន់ពីសំណាក់កញ្ញា តូតា ពេលនេះបានធ្វើឲ្យមជ្ឈដ្ឋានអ្នកគាំទ្រចោទជាសំណួរថាតើនេះអាចជាចេតនារបស់តារាស្រីវ័យក្មេង តូតា ក្នុងគោលបំណងទាញការចាប់អារម្មណ៍ពីមហាជន ឬមួយដើម្បីទាក់ទាញចិត្តកន្លង់ អ្នកមានទ្រព្យឲ្យលង់ស្នេហ៍លើរូបនាង? ដោយឡែកការលេចមុខសម្ញែងភាពសិចស៊ីលើសដើមនេះនាំឲ្យមានមតិខ្លះទៀតលើកឡើងថា បណ្តាលមកពីតារារូបនេះមានចេតនាចង់បង្អួតបុរសដែលនាងធ្លាប់ខកស្នេហ៍ជាមួយ៕

កម្ពុជាថ្មី
ចាន់ ដារ៉ា
No comments:
Post a Comment